លោក សាស្ដ្រាចារ្យ ឃឹន សុខ បានមានប្រសាសន៍នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា «វេយ្យាករណ៍ភាសាខ្មែរ» ទំព័រ ៦១ ដូចតទៅ៖

ជើង ដ និង ជើង ត គេប្រើសញ្ញាតែមួយគឺ   ្ដ ។ គេអាចដឹងថាសញ្ញានេះ ជាជើង ដ ឬជាជើង ត ដោយសារយើងស្គាល់ពាក្យនោះ។

    • ស្ដ សញ្ញា ្ដ ជាជើង ដ គេអាន [ស្ដ]
    • ស្តឹក សញ្ញា ្ត ជាជើង ត គេអាន [ស្ត]

នៅក្នុងពាក្យសរសេរជាព្យាង្គតម្រួត គេសន្មតថា បើសញ្ញា   ្ដ  នៅក្រោម ណ សញ្ញានេះជាជើង ដ ហើយបើនៅក្រោម ន គឺជាជើង ត។

    • បណ្ដឹង អាន [បន់ + ដឹង]
    • បន្តឹង អាន [បន់ + តឹង]

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Fill out this field
Fill out this field
សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​ដែល​ត្រឹម​ត្រូវ។
You need to agree with the terms to proceed

This site uses Akismet to reduce spam. Learn how your comment data is processed.

ម៉ឺនុយ