តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​ដំឡើង ពុម្ពអក្សរ​ខ្មែរ Khmer Unicode នៅ​លើ Windows 7 ឡើយ។យើង​អាច​មើល​អត្ថបទ ជា​ភាសា​ខ្មែរ​ទាំង ឡាយ​បាន​លើ Windows 7 ក៏​ប៉ុន្តែ​ភាគ​ច្រើន​អត្ថបទ​ទាំង​នោះ​មិន​អាច​អាន​ដាច់​បាន ដោយ​ទំហំ​អក្សរ​របស់​ពួក​វា​តូចៗ​ពេក។

រូប​ខាង​ក្រោម​នេះ​បង្ហាញ​ពី ពុម្ពអក្សរ​យូនីកូដខ្មែរ លើ Windows 7 លើ​ទំព័រ​អ៊ីនធឺណិត នៅ​មុន​ពេល​វា​ត្រូវ​បាន​កែប្រែ៖

khmer-unicode-windows-7-unaltered

ផង​ដែរ​នោះ​របារ​តូចៗ​ក៏​ពិបាក​នឹង​អាន៖
khmer-unicode-windows-7-unaltered-titles

ដូច​ច្នេះ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទៅ​ដើម្បីអោយ Windows 7 បង្ហាញ ពុម្ពអក្សរ​យូនីកូដខ្មែរ យ៉ាង​ត្រឹម​ត្រូវ ហើយ​យើង​ក៏​អាច​វាយ​អក្សរ​ខ្មែរ​បាន​នោះ ?

ដំបូង​សូម​ទាញ​យក ប្រភេទ​អក្សរ​ខ្មែរ ជាច្រើន (ពួក​យើង​បាន​ធ្វើការ​ប្រមូល​ផ្តុំ ប្រភេទ​អក្សរ​ខ្មែរ​ចំបងៗ ដែល​អាច​រក​បាន ដាក់​ក្នុង ឯកសារ ប្រភេទ .zip file មួយ​ដើម្បី​អោយ​ងាយស្រួល​ក្នុង​ការ​ទាញ​យក)។

Download “All Khmer Unicode Fonts” All-Khmer-Fonts-9-26-14.zip – Downloaded 229129 times – 29.00 MB

បន្ទាប់​ពី​លោក​អ្នក​ទាញ​យក​ពួក​វា​ហើយ​សូម​ទាញ​យក​ឯក​សារ​ទាំង​នេះ​ទៅ​ជា​សំណុំ​ឯកសារ​មួយ(folder) រួច select ឯកសារ​ប្រភេទ​អក្សរ​ទាំង​អស់ ហើយ យក​មៅ​ស្តាំ​ដើម្បី​ចុច (right-click)រួច​ជ្រើស​រើស “Install” ដើម្បី​ដំឡើង(សូម​មើល​រូប​ខាង​ក្រោម)៖
install-khmer-unicode-fonts

នៅ​ពេល​ដែល​ប្រភេទ​ពុម្ពអក្សរ​ទាំង​អស់​ត្រូវ​បាន​ដំឡើង​រួច​រាល់ សូម​ទាញ​យក Khmer Unicode Keyboard  របស់ ស.ស.ឈ.ន.ក ដើម្បី​នឹង​អាច​វាយ​ជា​ភាសា​ខ្មែរ​បាន។ តារាង​អក្សរ​របស់​ពួក​យើង​យោង​ទៅ​តាម​តារាង​អក្សរ Khmer OS ដោយ​មាន​ការ​កែប្រែ​បន្តិចបន្តួច។ វា​នឹង​មាន​ដំណើរ​ការ​ល្អ​ជា​មួយ​ទាំង​ប្រព័ន្ធ 32-bit និង 64-bit។ សូមទាញយក Khmer Unicode Keyboard  របស់ ស.ស.ឈ.ន.ក ត្រង់នេះ។

Download “SBBIC Keyboard 64-bit and 32-bit Windows Installer” SBBIC-Khmer-Keyboard-1.0.zip – Downloaded 44336 times – 467.23 KB

បន្ទាប់​ពី​ការ​ទាញ​យក​រួច សូម​ដក​យក ពី​ឯកសារ .zip file និង ចុច​ត្រួត លើ ឯកសារ​ឈ្មោះ setup ៖

instal-khmer-unicode-keyboard-windows-7

លោក​អ្នក​និង​រក​ឃើញ​ផង​ដែរ​នូវ Khmer Keyboard Layout របស់ ស.ស.ឈ.ន.ក ក្នុង ឯកសារ​ឈ្មោះ KhmerKeyboard_SBBIC_1.0.pdf ដែល​អ្នក​អាច​ប្រើ​ជា​ឯកសារ​យោង​នៅ​ពេល​អ្នក​វាយ​ពុម្ពអក្សរ​ខ្មែរ Khmer Unicode។
ដោយ​អ្នក​បាន​ដំឡើង ប្រភេទ​អក្សរ ភាគ​ច្រើន​ក្នុង​ចំណោម​ប្រភេទ​អក្សរ​ដែល​គេ​ប្រើ​ច្រើន​បំផុត និង ខ្ទង់​សំរាប់​ចុច​មួយ (keyboard) លោក​អ្នក​នឹង​ឃើញ​ថា គេហទំព័រ​ជា​ច្រើន​ដែល​មាន​អក្សរខ្មែរ បង្ហាញ​នូវ​អក្សរ​ខ្មែរ​យ៉ាង​ត្រឹមត្រូវ។ ប៉ុន្តែ​បារ​ចំណង​ជើង​នៅ​តូច​ពេក​ក្នុង​ការ​អាន។ ដើម្បី​ប្ដូរ​នូវ​ពុម្ពអក្សរ​ខ្មែរ​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​របារ​ចំណងជើង​លោក​អ្នក​មាន​ការ​ចាំ​បាច់​ក្នុង​ការ​កែប្រែ​ខ្លះ​នូវ Windows registry។ សូម​ធ្វើ​ការ​ចំលង​ទុក​នូវ registry របស់​លោក​អ្នក​មុន​ពេល​ធ្វើការ​កែប្រែ​ណា​មួយ (ដើម្បី​ចំលង​ទុក registry របស់​លោក​អ្នក​សូម​ចុច start menu រួច​វាយ “regedit” Windows registry editor នឹង​បើក​ឡើង។ បន្ទាប់​មក​សូម​ចុច​លើ file menu រួច​ចុច​លើ “Export” រួច​នាំ​ទាញ​ចេញ registry របស់​លោក​អ្នក​ទៅ​កាន់​កន្លែង​ដែល​មាន​សុវត្ថិភាព)។

លោក​អ្នក​អាច​ ទាញ​យក​ឯកសារ​ប្រភេទ zip file នេះ (ពី nokorsoft.com) ដែល​រួម​បញ្ចូល​ឯកសារ “fixWindows7.reg” ដែល​នឹង​ធ្វើការ​កែប្រែ អោយ​អ្នក រឺ​លោក​អ្នក​អាច​ធ្វើការ​កែប្រែ​ផ្ទាល់​ដៃ​ដោយ​ខ្លួន​ឯង។ បើ​សិន​ជា​លោក​អ្នក​ទាញ​យក​ឯកសារ​នេះ​សូម ដក​យក​ឯកសារ​ខាង​ក្នុង​វា (extract) រួច​ចុច​ត្រួច​លើ​ឯកសារ ឈ្មោះ “fixWindows7″ និង​បន្ទាប់​មក​សូម​ទទួល​យល់​ព្រម​ចំពោះ​ការ​កែប្រែ​នូវ registry របស់​អ្នក។ រឺ​លោក​អ្នក​អាច​ធ្វើការ​កែប្រែ​ផ្នែក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ដោយ​ខ្លួន​ឯង៖

[HKEY_LOCAL_MACHINESOFTWAREMicrosoftWindows NTCurrentVersionFonts] “Daunpenh (TrueType)”=-
“Khmer UI (TrueType)”=-
“Khmer UI Bold (TrueType)”=-
[HKEY_LOCAL_MACHINESOFTWAREMicrosoftWindows NTCurrentVersionFontSubstitutes] “DaunPenh”=”Khmer OS System”
“Khmer UI”=”Khmer OS System”
“Khmer UI Bold”=”Khmer OS System”

ឥឡូវនេះ​សូម restart កុំព្យូទ័រ​របស់​អ្នក ហើយ​អ្វីៗ​គួរ​តែ​មាន​ទំនើរ​ការ​ល្អ! ក្នុង​ពេល​នេះ គេហទំព័រ​ជា​ភាសា​ខ្មែរ​គួរ​តែ​បង្ហាញ​នូវ​អក្សរ​ខ្មែរ​យ៉ាង​ត្រឹម​ត្រូវ​ដូច​ក្នុង​រូប​ខាង​ក្រោម​នេះ៖

sbbic-fixed-windows-7-khmer-300x175