តើ តួពុម្ពអក្សរយូនីកូដខ្មែរ ត្រូវបានបង្ហាញមិនបានត្រឹមត្រូវមែនទេនៅក្នុង OpenOffice របស់លោកអ្នក? នៅពេលដែលលោកអ្នកប្រើ ឧបករណ៍ពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដើម្បីពិនិត្យអត្ថបទ តើ លោកអ្នក ឃើញមាន ប្រអប់ការេ បង្ហាញលាយជាមួយអក្សរខ្មែរ ទេ?
បញ្ហានេះបន្ទាលមកពីលក្ខណទូទៅរបស់ប្រភេទពុម្ពអក្សរ GUI (default GUI font)ដែលមិនមាននូវតួអក្សរខ្មែរគ្រប់ទាំងអស់។
១) ដើម្បីដោះស្រាយបញ្ហាការបង្ហាញអក្សរខ្មែរមិនបានត្រឹមត្រូវសូម ទៅកាន់ Tools>Options…>OpenOffice.org>View រួចសូមដកសញ្ញាធីកដើម្បីមិនជ្រើសរើស នូវ “Use system font for interface”។
២) បន្ទាប់មកសូមទៅកាន់ Tools>Options…>OpenOffice.org>Fonts រួចគូសធីកសំរាប់ “Apply replacement table”។ វាយ “Andale Sans UI” ទៅក្នុងប្រអប់ខាងក្រោម “Font” (វាមិនស្ថិតក្នុងតារាងនោះទេ) ហើយបន្ទាប់មកជ្រើសរើស ប្រភេទអក្សរមួយដែលមានតួអក្សរខ្មែរមួយពេញលេញដែលត្រូវបានដាក់ខាងក្រោម “Replacement with” ( Khmer SBBIC System ល្អប្រើ)។
៣) សូមចុចលើ សញ្ញាធីកពណ៌បៃតង។
៤) បន្ទាប់មកសូមទៅកាន់ Tools>Options…>OpenOffice.org>View ហើយសូមបញ្ជាក់ថា “Use system font for user interface” មិនត្រូវបានគូសធីកជ្រើសរើស រួចហើយសូមចុច “OK”។ រួចសូម re-boot OpenOffice (ប្រសិនជាចាំបាច់) ហើយអត្ថបទភាសាខ្មែររបស់លោកអ្នកនឹងមើលទៅប្រសើរជាងមុន។
ផងដែរនោះ បើសិនលោកអ្នកឃើញចន្លោះពណ៌ប្រផេះរវាងតួអក្សរសូម ចុច លើ “View” menu ហើយជ្រើសរើស “Field Shadings” ដើម្បីបំបាត់នូវចន្លោះទាំងនោះ(ឬក៏លោកអ្នកអាច ចុច Ctrl និង F8)។