Have you ever wonder when to use or not to use the diacritical mark (ៈ)? According to the book «កម្ពុជវេយ្យាករណ៍» authored by ខៀវ ជុំ in page 42-43 he said,
ចំពោះពាក្យបាលីនឹងសំស្ក្រឹត ដែលមិនមានពាក្យដទៃភ្ជាប់ខាងចុង គឺពាក្យដាច់ពីគ្នាមួយបទៗ ត្រូវប្រើយុគលពិន្ទុ ដូច «ថេរៈ គណៈ មរណៈ ព្យព្ជានៈ អវយវៈ» ពាក្យបាលីសំស្ក្រឹតដែលនៅខាងដើមព្យាង្គក្នុងបទមួយៗ ដូច «គណៈ មរណៈ» តួ «គ» នឹង «ម, រ» មិនត្រូវប្រើយុគលពិន្ទុទេ។ល។ តែបើមានពាក្យជាប់គ្នាច្រើនបទដែលហៅថាបទសមាស* ធ្វើឲ្យព្យាង្គដែលប្រើយុគលពិន្ទុនោះ មិនមែនជាព្យាង្គចុង មិនត្រូវប្រើយុគលពិន្ទុទេដូច «ថេរសមាគម គណបតិ មរណភា» ជាដើម។ ត្រង់នេះត្រូវសង្កេតឲ្យដឹងថា ពាក្យណាជាបទសមាស ពាក្យណាមិនមែនជាបទសមាស ដោយល្អិតល្អន់ដូច «គណបតិ» ពាក្យនេះជាមាស តែគណៈសង្ឃមិនមែនជាពាក្យសមាស គឺ «គណ» ពាក្យមួយ «សង្ឃ» ពាក្យមួយ។
In page 64, he further wrote:តែបើមានពាក្យមិនមែនជាបទសមាស ជាពាក្យដែលមានព្យាង្គដោយឡែកពីគ្នា ត្រូវចុចកណ្ដាល ដូចជា គណៈមហានិកាយ គណៈធម្មយុត្តិ គណៈរដ្ឋមន្ត្រី ។ល។
*សមាស ( ន. ) [សៈម៉ាស ] ( សំ., បា. ) ការបង្រួមចូល; ការបំប្រួញឲ្យខ្លី, ឲ្យតិចចុះ, ឲ្យសង្ខេប ។ ព. វ. សព្ទតន្តិភាសាយ៉ាងដូចបាលីនិងសំស្ក្រឹតដែលបំប្រួញបទតាំងពីពីរឡើងទៅឲ្យជាប់គ្នាតែមួយ, ដូចជា : សមាន + អានុភាព > សមា-នានុភាព អានុភាពស្មើគ្នា ឬអ្នកដែលមានអានុភាពប្រហែលគ្នា; រាជ + វង្ស + អនុវង្ស > រាជវង្សានុវង្ស វង្សស្ដេចធំនិងតូច ឬវង្សស្ដេចនិងវង្សដែលជាប់ក្រសែស្ដេច ប៉ុន្តែឃ្លាតក្លាយហើយ; យ៉ាងនេះ ហៅថា បទសមាស ឬ សមាសនាម ។
Our Sponsors
Help Us
Search
Recent Comments
- Sophat on SBBIC Khmer Unicode Keyboard for Mac OS X
- Nathan Wells on Free English to Khmer and Chuon Nath Dictionary Download
- Sopanha on Download Every Known Khmer Font All At Once
- Vanneth on Khmer Grammar
- Hok on Download All Khmer Unicode Fonts
1 Comment. Leave new
ខ្ញុំបានជួបប្រទះនឹងច្បាប់មួយនេះដែរ ពេលដែលខ្ញុំរកការពាក្យណាខ្លះដែលប្រើយុគលពិន្ទុ ។ ខ្ញុំរកឃើញពាក្យមួយដែលប្រើយុគលពិន្ទុនៅចំពាក់កណ្ដាល់ពាក្យ គឺកាលៈទេសៈ ។ ខ្ញុំមិនច្បាស់ថាពាក្យជាពាក្យសមាស (ពាក្យកាត់ ?) ឬក៏អត់ បើមិនមែនវាជាការលើលែងមួយខុសពីច្បាប់ខាងលើ ។