តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ពី​របៀប​នៃ​ការប្រើប្រាស់​រជ្ជុសញ្ញា យតិភង្គ ឬ​ក៏​នយសញ្ញា (—) ដែរឬទែ?

 

នៅក្នុង​សៀវភៅ «វិធីប្រើ វណ្ណយុត្តិ នឹង​ខណ្ឌសញ្ញា» រៀបរៀង​ដោយ​លោកគ្រូ នួន ប៊ុត លោក​បាន​លើកឡើង​ដូចតទៅនេះ៖

Download “Nuan-Bout on Khmer Hyphenation”

Khmer-Hyphenation-Nuan-Bout.pdf – Downloaded 942 times – 1.46 MB

ការប្រើប្រាស់​រជ្ជុសញ្ញា

 

) សម្រាប់​ប្រើ​ច្រៀត​សេចក្ដី​ក្នុង​ប្រយោគ

) សម្រាប់​ប្រើ​គូស​ពី​មុខ​លេខរៀង រាប់​ខ​សេចក្ដី​ក្នុង​សៀវភៅ លក្ខន្ដិកៈ ប្រការ មាត្រា ឬ​អត្ថបទ​ណា​មួយ

) សម្រាប់​ប្រើ​ក្នុង​ពាក្យ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក

) សម្រាប់​ប្រើ​ដាក់​ខាង​ដើម ឬ​ខាង​ចុង​ព្យាង្គ​ណា​មួយ​ដែល​ត្រូវ​អាន​បំពេញ​តាម​លំនាំ​ស័ព្ទ​បន្ទាប់​ខាង​ដើម ឬ​ខាង​ចុង

) សម្រាប់​ប្រើ​ដាក់​ចុង​បន្ទាត់ សំគាល់​ស័ព្ទ​ដែល​សរសេរ ឬ​បោះពុម្ព​ដល់​ចុង​បន្ទាត់​ហើយ ប៉ុន្តែ​មិន​ទាន់​អស់​ព្យាង្គ​នៅ​ឡើយ ត្រូវ​អាន​ភ្ជាប់​ទៅ​នឹង​ព្យាង្គ​ខាង​ដើម​បន្ទាត់​ជា​លំដាប់ (. ចំ—ណោម) ប៉ុន្តែ​មិន​ត្រូវ​ប្រើ​រជ្ជុសញ្ញា​បែប​ឲ្យ​ខូច​ព្យាង្គ​នៃ​ស័ព្ទ​ដូចជា ហើ—យ សរសេ—រ។ល។​ទេ

) សម្រាប់​ប្រើ​គូស​ក្នុង​ការកត់ត្រា​គោត្តនាម និង​បកតិនាម

 

ការប្រើប្រាស់​យតិភង្គ

) សម្រាប់​ប្រើ​ដាក់​ត្រង់​ចន្លោះ​សង្កាត់​ពាក្យ​មួយ​ម៉ាត់​ដែល​ផ្ដាច់​ចេញ​ដោយ​ខ្លួន​ពី​គ្នា ត្រង់​ចន្លោះ​ឃ្លា​គា​ថា កាព្យ ឃ្លោង

 

ការប្រើប្រាស់​នយសញ្ញា

) សម្រាប់​ប្រើ​គូស​ក្រោម​ពាក្យ​ដែល​មាន​សេចក្ដី​ដូច​គ្នា​ពី​លើ​មក

) សម្រាប់​ប្រើ​គូស​ពី​ក្រោម​ពាក្យ​ដែល​ត្រូវ​ទន្ទេញ​ឲ្យ​ចាំ​មាត់

) ប្រើ​គូស​ក្រោម​ពាក្យ​សំខាន់​ណា​មួយ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Fill out this field
Fill out this field
សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​ដែល​ត្រឹម​ត្រូវ។
You need to agree with the terms to proceed

This site uses Akismet to reduce spam. Learn how your comment data is processed.

ម៉ឺនុយ