លោក សាស្ដ្រាចារ្យ ឃឹន សុខ បានមានប្រសាសន៍នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា «វេយ្យាករណ៍ភាសាខ្មែរ» ទំព័រ ៦១ ដូចតទៅ៖
ជើង ដ និង ជើង ត គេប្រើសញ្ញាតែមួយគឺ ្ដ ។ គេអាចដឹងថាសញ្ញានេះ ជាជើង ដ ឬជាជើង ត ដោយសារយើងស្គាល់ពាក្យនោះ។
- ស្ដ សញ្ញា ្ដ ជាជើង ដ គេអាន [ស្ដ]។
- ស្តឹក សញ្ញា ្ត ជាជើង ត គេអាន [ស្ត]។
នៅក្នុងពាក្យសរសេរជាព្យាង្គតម្រួត គេសន្មតថា បើសញ្ញា ្ដ នៅក្រោម ណ សញ្ញានេះជាជើង ដ ហើយបើនៅក្រោម ន គឺជាជើង ត។
- បណ្ដឹង អាន [បន់ + ដឹង]។
- បន្តឹង អាន [បន់ + តឹង]។