Have you ever wonder when to use or not to use the diacritical mark (ៈ)? According to the book «កម្ពុជវេយ្យាករណ៍» authored by ខៀវ ជុំ in page 42-43 he said,

ចំពោះ​ពាក្យ​បាលី​នឹង​សំស្ក្រឹត ដែល​មិន​មាន​ពាក្យ​ដទៃ​ភ្ជាប់​ខាង​ចុង គឺ​ពាក្យ​ដាច់​ពី​គ្នា​មួយ​បទៗ ត្រូវ​ប្រើ​យុគលពិន្ទុ ដូច «ថេរៈ គណៈ មរណៈ ព្យព្ជានៈ អវយវៈ» ពាក្យ​បាលីសំស្ក្រឹត​ដែល​នៅ​ខាង​ដើម​ព្យាង្គ​ក្នុង​បទ​មួយៗ ដូច «គណៈ មរណៈ» តួ «គ» នឹង «ម, រ» មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ។ល។ តែ​បើ​មាន​ពាក្យ​ជាប់​គ្នា​ច្រើន​បទ​ដែល​ហៅ​ថា​បទសមាស* ធ្វើ​ឲ្យ​ព្យាង្គ​ដែល​ប្រើ​យុគលពិន្ទុ​នោះ មិន​មែន​ជា​ព្យាង្គ​ចុង មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ​ដូច «ថេរសមាគម គណបតិ មរណភា» ជា​ដើម។ ត្រង់​នេះ​ត្រូវ​សង្កេត​ឲ្យ​ដឹង​ថា ពាក្យ​ណា​ជា​បទសមាស ពាក្យ​ណា​មិន​មែន​ជា​បទសមាស ដោយ​ល្អិតល្អន់​ដូច «គណបតិ» ពាក្យ​នេះ​ជា​មាស តែ​គណៈ​សង្ឃ​មិន​មែន​ជា​ពាក្យ​សមាស គឺ «គណ» ពាក្យ​មួយ «សង្ឃ» ពាក្យ​មួយ។ 

In page 64, he further wrote:តែ​បើ​មាន​ពាក្យ​មិនមែន​ជា​បទសមាស ជា​ពាក្យ​ដែល​មាន​ព្យាង្គ​ដោយ​ឡែក​ពី​គ្នា ត្រូវ​ចុច​កណ្ដាល ដូចជា គណៈមហានិកាយ គណៈធម្មយុត្តិ គណៈរដ្ឋមន្ត្រី ។ល។

*សមាស ( ន. ) [សៈម៉ាស ] ( សំ., បា. ) ការ​បង្រួម​ចូល; ការ​បំប្រួញ​ឲ្យ​ខ្លី, ឲ្យ​តិច​ចុះ, ឲ្យ​សង្ខេប ។ ព. វ. សព្ទ​តន្តិ​ភាសា​យ៉ាង​ដូច​បាលី​និង​សំស្ក្រឹត​ដែល​បំប្រួញ​បទ​តាំង​ពី​ពីរ​ឡើង​ទៅ​ឲ្យ​ជាប់​គ្នា​តែ​មួយ, ដូច​ជា : សមាន + អានុភាព > សមា-នានុភាព អានុភាព​ស្មើ​គ្នា ឬ​អ្នក​ដែល​មាន​អានុភាព​ប្រហែល​គ្នា; រាជ + វង្ស + អនុវង្ស > រាជ​វង្សានុវង្ស វង្ស​ស្ដេច​ធំ​និង​តូច ឬ​វង្ស​ស្ដេច​និង​វង្ស​ដែល​ជាប់​ក្រសែ​ស្ដេច ប៉ុន្តែ​ឃ្លាត​ក្លាយ​ហើយ; យ៉ាង​នេះ ហៅ​ថា បទ​សមាស ឬ សមាស​នាម ។

1 Comment. Leave new

  • ខ្ញុំ​បាន​ជួប​ប្រទះ​នឹង​ច្បាប់​មួយ​នេះ​ដែរ ពេល​ដែល​ខ្ញុំ​រក​ការ​ពាក្យ​ណា​ខ្លះ​ដែល​ប្រើ​យុគលពិន្ទុ ។ ខ្ញុំ​រក​ឃើញ​ពាក្យ​មួយ​ដែល​ប្រើ​យុគលពិន្ទុនៅ​ចំ​ពាក់កណ្ដាល់​ពាក្យ គឺ​កាលៈទេសៈ ។ ខ្ញុំ​មិន​ច្បាស់​ថា​ពាក្យ​ជា​ពាក្យសមាស (ពាក្យ​កាត់ ?) ឬ​ក៏​អត់ បើ​មិន​មែន​វា​ជា​ការ​លើ​លែង​មួយ​ខុស​ពី​ច្បាប់​ខាង​លើ ។

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

This site uses Akismet to reduce spam. Learn how your comment data is processed.

Menu