របៀប​ដំឡើង​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​និង​វេយ្យាករណ៍​ភាសាខ្មែរ

  1. Home
  2. របៀប​ដំឡើង​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​និង​វេយ្យាករណ៍​ភាសាខ្មែរ

microsoft-word-khmer-spelling-checker

I.ទាញ​យក​កម្មវិធី​មុន​ដឹង​ដំឡើង
ដើម្បី​បញ្ចូល​កម្មវិធី​នេះ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក លោកអ្នក​ត្រូវ​ទាញ​យក​កម្មវិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
. ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ Fonts Khmer Unicode
. ក្ដារ​វាយ​ខ្មែរ​យូនីកូដ Khmer Unicode Keyboard
. កម្មវិធី Open Office LibreOffice
. កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ Khmer Spelling Checker
. កម្មវិធី​ត្រួត​ពិនិត្យ​វេយ្យាករណ៍​ខ្មែរ Khmer Grammar Checker
. កម្មវិធី java run-time environment 1.7 or up
សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ​ដើម្បី​ទាញ​យក​កម្មវិធី​ទាំង​អស់​ខាង​លើ​នេះ

១. ទាញ​យក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ Download Fonts

សូម​ចុច​លោក​ពាក្យ DOWNLOAD: Khmer Unicode Fonts All-In-One ដើម្បី​ទាញ​យក​ពុម្ពអក្សរ​ទាំង​អស់។

Download “All Khmer Unicode Fonts” All-Khmer-Fonts-9-26-15.zip – Downloaded 233581 times – 29 MB

២. ទាញ​យក​ក្ដារ​វាយ​ខ្មែរ​យូនីកូដ  Download Khmer Unicode Keyboard

ទាញ​យក​ក្ដារ​វាយ​យូនីកូដ​របស់ SBBIC
ហេតុអ្វី​ត្រូវ​ទាញ​យក​ក្ដារ​វាយ​យូនីកូដ​របស់ SBBIC បើ​លោកអ្នក​មាន​ក្ដារ​វាយ​យូនីកូដ​ផ្សេងៗ​ហើយ​នោះ?
ក្ដារ​វាយ​យូនីកូដ​SBBIC ក៏​ដូចជា​ក្ដារ​វាយ​យូនីកូដ​ដ៏​ទៃ​ដែរ ប៉ុន្តែ​អ្វី​ដែល​មាន​លក្ខណៈ​ពិសេស​នោះ​គឺ​ថា វា​មាន​បន្ថែម​សញ្ញា​ពីរ គឺ​សញ្ញា (« : » right ALT+L or OPTION+L on Mac)នឹង​សញ្ញា («-» with right ALT+D or OPTION +D on Mac)ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​សរសេរ​សញ្ញា​ទាំង​នេះ​ដោយ​មិន​ចាំ​បាច់​ប្តូរ​ទៅ​ក្ដារ​អង់គ្លេស​​នោះ​ទេ ជា​ពិសេស​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​សរសេរ ខ​គម្ពីរ។ ឧទាហរណ៍៖ យ៉ូហាន ៦:១៦២១

ដូច្នេះ​ដើម្បី​ទាញ​យក​ក្ដារ​វាយ​នេះ​សូម​លោក​អ្នក​ចូល​ទៅ​កាន់ www.sbbic.org បន្ទាប់​មក​យក​mouseចង្អុល​លើ​ពាក្យ​ Download ហើយ​ចុច​លើ Fonts and Keyboard បន្ទាប់​មក​សូម​ស្វែង​រក​ពាក្យ SBBIC Khmer Unicode Keyboard 1.0 64-bit and 32-bit Windows and Mac OS X (សូម​មើល​រូប​ខាង​ក្រោម)

Download “SBBIC Keyboard 64-bit and 32-bit Windows Installer” SBBIC-Khmer-Keyboard-1.0.zip – Downloaded 44459 times – 467 KB


Download “SBBIC Keyboard for Mac OS X” Khmer-SBBIC-Keyboard-for-Mac-OS-X-V21.zip – Downloaded 9607 times – 53 KB

បន្ទាប់​មក​សូម​ទាញ​យក​ខាង​លើ​សម្រាប់​អ្នក​ប្រើប្រាស់​Window ហើយ​ខាង​ក្រោម​សម្រាប់​អ្នក​ដែល​ប្រាស់ ​Mac OS

៣. ទាញ​យក​កម្មវិធី OpenOffice – Download OpenOffice

កម្មវិធី OpenOffice គឺ​ជា​កម្មវិធី​មួយ​ដែល​មាន​ភាព​ស្រដៀង​នឹង​កម្មវិធី Microsoft Office ដែរ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​អនុញ្ញាត​ឲ្យ​យើង​ទាញ​យក និង​ប្រើប្រាស់​ដោយ​មិន​គិត​ថ្លៃ​នោះ​ឡើយ។ ដើម្បី​ទាញ​យក​កម្មវិធី​នេះ​សូម​លោកអ្នក​ចូល​ទៅ​កាន់ www.openoffice.org បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ I want to download OpenOffice បន្ទាប់មក​វា​នឹង​លោត​ផ្ទាំង​មួយ​ទៀត​មក សូម​ចុច​លើ​ប៊ូតុង​ I want to download Apache OpenOffice 4.1.0 (ឬ​ថ្មី​ជាង​នេះ) ដូច​រូប​ខាង​ក្រោម៖

openoffice-download

នៅ​ពេល​លោកអ្នក​ចុច​លើ​ផ្ទាំង​ខាង​ប៊ូតុង​នេះ​ហើយ​វា​នឹង​ទាញ​យក​កម្មវិធី​។

៤. ទាញ​យក​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ Khmer Spelling Checker

សូម​ទាញ​យក​កម្មវិធី​នេះ​

Download “SBBIC Khmer Spelling Checker for OpenOffice and LibreOffice” khmer-spelling-checker-sbbic-version – Downloaded 6145 times – 20 B

download-khmer-spelling-checker

. ទាញ​យក​កម្មវិធី​ត្រួត​ពិនិត្យ​វេយ្យាករណ៍​ខ្មែរ Khmer Grammar Checker
សូមទាញ​យក​កម្មវិធី​នេះ​

Download “SBBIC Khmer Grammar Checker” #libreoffice – Downloaded 13598 times –


. ទាញ​យក​កម្មវិធី java run-time environment
កម្មវិធី java run-time environment (jre) គឺ​ជា​កម្មវិធី​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ឲ្យ​កម្មវិធី OpenOffice មាន​ដំណើរ​ការ​បាន​ល្អ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​បើ​គ្មាន​កម្មវិធី (jre) នោះ​ទេ​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​និង​វេយ្យាករណ៍​ភាសាខ្មែរ​របស់​យើង​មិន​អាច​មាន​ដំណើរ​ការ​បាន​ល្អ​នោះ​ទេ​ ដូច្នេះ​បើ​កុំព្យូទ័រ​របស់​លោក​អ្នក​មិន​មិន​ទាន់​មាន​ (jre) ទេ​សូម​លោក​អ្នក​ទាញ​យក​ហើយ​ដំឡើង​វា​មុន​នឹង​លោក​អ្នក​ដំឡើង កម្មវិធី OpenOffice
ដើម្បី​ទាញ​យកjava run-time environment (jre) សូម​លោកអ្នក​ចូល​ទៅ​កាន់ http://www.java.com ហើយ​ចុច​លើ​ប៊ូតុង​ Free Java Download ដើម្បី​ទាញ​យក​វា។

java

II. របៀប​ដំឡើង​កម្មវិធី
បន្ទាប់​ពី​លោកអ្នក​បាន​ទាញ​យក​កម្មវិធី​ទាំង​អស់​ដូច​បាន​ណែនាំ​រួច​ហើយ​សូម​លោក​អ្នក​ដំឡើង​វា​ជា​បន្ត​បន្ទាប់​ដូច​ខាង​ក្រោម៖
១. បញ្ចូល​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ
ប្រសិន​បើ​លោក​អ្នក​ទាញ​យក​ពុម្ពអក្សរ​យូនីកូដ​ដូច​ដែល​បាន​ណែនាំ​ខាង​លើ​ហើយ​សូម​លោកអ្នក ពន្លា​វា(Extract)​ហើយ​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​អ្នក ដោយ​ម៉ៅ​ស្តាំ​ទៅ​លើ​ File: all-khmer-unicode-fonts ហើយ​យក​ពាក្យ​ Extra បន្ទាប់​មក​ចុច​ OK។ 
ប្រសិន​បើ​លោក​អ្នក​ទាញ​យក​ពុម្ពអក្សរ​យូនីកូដ​ដូច​ដែល​បាន​ណែនាំ​ខាង​លើ​ហើយ​សូម​លោកអ្នក ពន្លា​វា(Extract)​ហើយ​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​អ្នក ដោយ​ម៉ៅ​ស្តាំ​ទៅ​លើ​ File: all-khmer-unicode-fonts ហើយ​យក​ពាក្យ​ Extra បន្ទាប់​មក​ចុច​ OK។ 

២. បញ្ចូល​ក្ដារចុច​យូនីកូដ​ ខ្មែរ (SBBIC)
បើ​អ្នក​មិន​ទាន់​មាន​ក្តារ​យូនីកូដ​ទេ​ សូម​បញ្ចូល ហើយ​បើ​អ្នក​បាន​ទាញ​យក​ក្ដារ​យូនីកូដ​(SBBIC keyboard) សូម អ្នក​ពន្លា​វា(extra) ហើយ​បញ្ចូល​វា​ដោយ​ចុច​ទៅ​លើ​ពាក្យ Setup ហើយ​សូម​រង់ចាំ​បន្តិច បន្ទាប់​មក​វា​នឹង​បញ្ចប់​ការ​បញ្ចូល​របស់​វា សូម​ចុច Close។

. សូម​ដំឡើង​កម្មវិធី Jre (java run-time environment)
៤. ដំឡើង​កម្មវិធី OpenOffice​ 4.0
យើង​សន្មត​ថា​លោក​អ្នក​ចេះ​បញ្ចូល​កម្មវិធី OpenOffice ហើយ ដូច្នេះ​បន្ទាប់​ពី​លោក​អ្នក​បាន​បញ្ចូល​វា​ហើយ សូម​ធ្វើ​ការ​បញ្ចូល​ កម្មវិធី ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​និង​វេយ្យាករណ៍​ភាសាខ្មែរដូច​ខាង​ក្រោម៖

៥. បញ្ចូល​កម្មវិធី​ត្រួតពិនិត្យ អក្ខរាវិរុទ្ធ (Khmer Spelling Checker)
សូម​បើក​កម្មវិធី​ OpenOpenOffice
បន្ទាប់​មក​ចូល​ទៅ​កាន់​ Tools → Extension Manager បន្ទាប់​មក​បញ្ចូល​កម្មវិធី​ត្រួតពិនិត្យ អក្ខរាវិរុទ្ធ ដោយ​ចុច​លើ​ពាក្យ Add → បន្ទាប់​មក​វា​នឹង​មាន​ផ្ទាំង​មួយ​លោត​​​មក សូម​លោក​អ្នក​ចូល​ទៅកាន់​ទី​តាំង​ដែល​លោក​អ្នក​ទុក​កម្មវិធី​ដែល​ទើប​តែ​ទាញ​យក​ពី​អ៊ីនធឺណិត → ហើយ ​ពេល​ដែល​លោក​អ្នក​បាន​ចូល​ដល់​ទីតាំង​នោះ​ហើយ​សូម​លោក​អ្នក​ចុច​​លើ​កម្មវិធី​នេះ​បន្ទាប់​មក​ចុច Open (សូម​មើល​រូប)
add-spelling checker

 បន្ទាប់​មក​ ចុច​លើ​កម្មវិធី​នោះ​ពីរ​ដង ហើយ​រង់​ចាំ​បន្តិច​ដើម្បី​ឲ្យ​កម្មវិធី​នោះ​បាន​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក ពេល​វា​ដើរ​ចប់​ហើយ​សូម​ ចុច​លើ​ពាក្យ​ AAdd-grammar-Checkerdd ម្តង​ទៀត​ដើម្បី​បញ្ចូល​កម្មវិធី ត្រួត​ពិនិត្យ វេយ្យាករណ៍​ខ្មែរ ដូច​រូប​ខាង​ក្រោម៖

នៅ​ពេល​ដែល​កម្មវិធី នេះ​បាន​ដំឡើង​ចប់​ហើយ​សូម​បិទ​កម្មវិធី​ OpenOfficeនេះ​ហើយ​បន្ទាប់​មក​ បើក​វា​វិញ​ដើម្បី​ឲ្យ​កម្មវិធី​នេះ​មាន​ប្រសិទ្ធភាព។ ឥឡូវ​លោក​អ្នក​អាច​សាក​ល្បង​វា​អក្សរ​ពីរបី​ពាក្យ​ទៅ​មើល តើ​លោក​អ្នក​សង្កេត​ឃើញ​អ្វី? តើ តួ​ពុម្ពអក្សរ​យូនីកូដខ្មែរ ត្រូវ​បាន​បង្ហាញ​មិន​បាន​ត្រឹម​ត្រូវ​មែន​ទេ​នៅ​ក្នុង OpenOffice របស់​លោកអ្នក? នៅ​ពេល​ដែល​លោកអ្នក​ប្រើ ឧបករណ៍​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ ដើម្បី​ពិនិត្យ​អត្ថបទ តើ លោកអ្នក ឃើញ​មាន ប្រអប់​ការេ បង្ហាញ​លាយ​ជា​មួយ​អក្សរ​ខ្មែរ ទេ? បញ្ហា​នេះ​បន្ទាល​មក​ពី​លក្ខណ​ទូ​ទៅ​របស់​ប្រភេទ​ពុម្ពអក្សរ GUI (default GUI font) ដែល​មិន​មាន​នូវ​តួអក្សរ​ខ្មែរ​គ្រប់​ទាំង​អស់។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​សូម​លោក​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

សូម​ចូល​ទៅ​កាន់ Tools ម្តង​ទៀត​ហើយ​យក​ពាក្យ Options បន្ទាប់​មក​សូម​កំណត់​ដូច​ខាង​ក្រោម៖

  • ចុច​លើ OpenOffice → View នៅ​ផ្ទាំង​ខាង​ស្ដាំ សូម​ដោះ ធិក ចេញ​ពី​ប្រអប់ use system font for user interface (សូម​មើល​រូប)
  • Option បន្ទាប់​មក​នៅ​ផ្នែក​ខាង​ឆ្វេង សូម​ចុច​លើ​ពាក្យ Fonts ហើយ​ ធិក លើ​ប្រអប់ Apply replacement   table ហើយ​នៅក្នុង​ប្រអប់ Font សូម​បញ្ចូល​ពាក្យ Andale Sans UI ហើយ​នៅ​ប្រអប់ Replace with សូម​បញ្ចូល​ពាក្យ Khmer SSBIC System បន្ទាប់​មក​សូម​ចុច​លើ​សញ្ញា ធិក ដែល​មាន​ពណ៌​បៃតង បន្ទាប់​មក​សូម​ ធិក លើ​ប្រអប់​មួយ​នៅ​ខាង​ក្រោម​ពាក្យ Always សូម​មើល​រូប​ខាង​ក្រោម៖
    font-option
  •  បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ Java ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង ដើម្បី​ពិនិត្យ​មើល​ថា​តើ​យើង​បាន​បញ្ចូល​ Java Run time environment(JRE) ទៅ​ក្នុង​កុំព្យូទ័រ​ហើយ​ឬនៅ។ ប្រសិន​បើ​អ្នក​បាន​បញ្ចូល​វា នៅ​អ្នក​នឹង​ឃើញ​វា​នៅ​ប្រអប់​ខាង​ស្តាំ​ដូច​រូប​ខាង​ក្រោម៖
    Check-javaប្រសិន​បើ​អ្នក​មិន​បាន​ឃើញ អ្វី​នៅ​ក្នុង​ប្រអប់​ដូច​ខាង​លើ​នេះ​ទេ​សូម​បញ្ចូល វា​ភ្លាម​ ព្រោះ​វា​ត្រូវ​ការ​កម្មវិធី​នេះ​ជា​ចាំ​បាច់​បំផុត បើ​គ្មាន​វា​កម្មវិធី OpenOffice មិន​អាច​ដំណើរការ​បាន​ល្អ​នោះ​ទេ។

    កំណត់​ភាសា
    ដើម្បី​កំណត់​ភាសា​យើង​ត្រូវ​ចូល​ទៅ​កាន់ Tool→ Option បន្ទាប់​មក​ចុច​លើ សញ្ញា​បូក​ដែល​នៅ​ខាង​ឆ្វេង​ពាក្យ Language Setting បន្ទាប់​មក​សូម​ចុច​លើ Language ហើយ​នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោម សូម​ធិក​លើ​ពាក្យ​Show UI elements for Bi-Directional writing បន្ទាប់​មក​នៅ​ប្រអប់​ខាង​មុខ CTL សូម​ជ្រើស​រើស​ភាសា Khmer (សូម​មើល​រូប)

    set-languages

    កំណត់​ពុម្ព​អក្សរ (Font)
    បន្ទាប់​ពី​លោកអ្នក​បាន ​កំណត់​ភាសា​ហើយ​ ជា​បន្ត​សូម​លោកអ្នក​កំណត់​ពុម្ព​អក្សរ​សម្រាប់​ឯក​សារ​របស់​លោក​អ្នក ដោយ​ចូល​ទៅ​កាន់ Tools→Options→OpenOffice.org Writer→Basic Fonts (CTL) នៅ​ខាង​ស្ដាំ​សូម​ជ្រើសរើស​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ដែល​អ្នក​ចូល​ចិត្ត បន្ទាប់​មក​សូម​ចុច Ok ជា​ការ​ស្រេច (សូម​មើល​រូប)។
    Basic Fonts(CTL)

    បន្ទាប់​ពី​លោកអ្នក​បាន​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​នេះ​ហើយ​សូម​សាក​ល្បង​វាយ​ប្រយោគ​មួយ​ឃ្លា​ដែល​មាន​ពាក្យ​ខុស ឧទាហរណ៍៖ កម្មវធី​ត្រួតពិនិត្យ​អក្ខរាវរុទ្ធ​ភាសា​ខ្មែរ។ នៅ​ពេល​ដែល​លោក​សរសេរ​អក្សរ​ខុស​វា​នឹង​ចេញ​សញ្ញា​ពណ៌​ក្រហម​នៅ​ពី​ក្រោម ហើយ​បើ​លោក​អ្នក​មិន​ឃើញ​ចេញ​ពណ៌​ក្រហម​នោះ​ទេ​សូម​លោក​អ្នក​ចុច​លើ​សញ្ញា​ ABC ដែល​ស្ថិត​នៅ​លើ​ tools bar (សូម​មើល​រូប)

    spellingcheck-noteចំណាំ៖ ពេល​លោក​អ្នក​វាយ អត្ថបទ ប្រយោគ ឬ​អ្វីៗ​ជា​ភាសា​ខ្មែរ សូម​លោក​អ្នក​ចុច​ Space (zero with space ឬSpace មិន​ដក​ឃ្លា មិន​មែន Shift+Space) នៅ​ពេល​ដែល​បញ្ចប់​ពាក្យ​នីមួយៗ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​បាន​ចុច Space នោះ​នឹង​មាន​សញ្ញា​ក្បៀស​តូច​មួយ​ និង​ស្នាម​ពណ៌​ប្រផេះ​នៅ​ចន្លោះ​ពាក្យ​នីមួយៗ។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​របស់​យើង ថា​ពាក្យ​ដែល​បាន​សរសេរ​នោះ​ខុស​ឬ​ត្រូវ បើ​វា​មាន​ចេញ​សញ្ញា ពណ៌​ក្រហម​នៅ​ពី​ក្រោម​ពាក្យ នោះ​បញ្ជាក់​ថា​ពាក្យ​នោះ​សរសេរ​ខុស។ បើ​មាន​សញ្ញា​ពណ៌ក្រហម​នៅ​ពីក្រោម​ពាក្យ​ដែល​លោក​អ្នក​បាន​សរសេរ សូម​យក​ mouse ចុច​ឲ្យ​ពាក្យ​នោះ​ហើយ​ចុច mouse ស្ដាំ​ទៅ​លើ​វា​នោះ​វា​នឹង​បញ្ហា​ពាក្យ​ដែល​ត្រឹម​ត្រូវ​ឲ្យ​លោក​អ្នក​ជ្រើសរើស។
    ឧទាហរណ៍៖ កម្មវធី​ត្រួតពិនិត្យ​អក្ខរាវរុទ្ធ​ភាសា​ខ្មែរ។

    Test-mistak

    Khmer-Grammar-Installed

 បើសិន​លោកអ្នក​ឃើញ​ចន្លោះ​ពណ៌​ប្រផេះ​រវាង​តួអក្សរ​សូម ចុច លើ “View” menu ហើយ​ជ្រើស​រើស “Field Shadings” ដើម្បី​បំបាត់​នូវ​ចន្លោះ​ទាំង​នោះ(ឬ​ក៏​លោក​អ្នក​អាច ចុច Ctrl និង F8)។ 

9 Comments. Leave new

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

This site uses Akismet to reduce spam. Learn how your comment data is processed.

Menu